ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០៥០
ព័ត៌មានក្តៅ ព័ត៌មានទាន់ហេតុការណ៌ ទំនាក់ទំនងចាងហ្វាងការផ្សាយ 071 399 9997 / 093 6007 93 / 012 655 997 ។ សូមអគុណ!!
លោក តុល សារិន មេឃុំអូរបីជាន់ ឡើងតាមខ្សែ ឬឡើងតាមទឹកប្រាក់ បានជាមេភូមិ អនុភូមិ និងកងកម្លាំងឈរជើងនៅឃុំអូរបីជាន់ ប្ដឹងទៅសាលាខេត្ដបន្ទាយមាជ័យ ដើម្បីផ្លាស់ប្ដូរតួនាទីមុខតំណែងគ្មានប្រសិទ្ធភាព
Mon,01 April 2024 (Time 03:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 285នាក់)

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីលោក តុល សារិន ចូលកាន់តួនាទីមុខតំណែងជាមេឃុំអូរបីជាន់ ល្បីថា មានរឿងអាស្រូវច្រើនខ្លាំងណាស់ ហ៊ានផ្គើននិងចំណាររបស់សម្ដេចតេជោ ហ៊ុន សែន ចាបញ្ចប់វិវាទរវាងក្រុមហ៊ុន ASK និងឯកឧត្តម ញឹក ប៊ុនឆៃ ដោយហ៊ានចុះហត្ថលេខាផ្ទេរកម្មសិទ្ធិលក់ទិញដី ក្នុងក្រុមហ៊ុន ASK បង្កើតជម្លោះបង្កើតវិវាទដីធ្លីជាហូរហែ ដល់ប្រជាពលរដ្ឋ ដោយទាញប្រជាពលរដ្ឋ ឱ្យចាញ់បោកជនខិលខូច ចូលទៅក្នុងវិវាទដីធ្លីដោយមិនដឹងខ្លួន និងត្រូវមេភូមិ អនុភូមិ និងកងកម្លាំងឈរជើងនៅក្នុងឃុំអូរបីជាន់ទាំងមូល ដាក់ពាក្យស្នើសុំផ្លាស់ប្ដូរតួនាទីមុខតំណែងចេញពីមេឃុំក្រោយធ្វើមេឃុំមិនបានប៉ុន្មានខែផងនោះ ដោយហេតុថាមិនមែនជាមេឃុំជ្រើសតាំងដោយអាណត្តិ ពីការបោះឆ្នោត គឺជាមេឃុំលើកបន្តុប តាមខ្សែ និងតាមទឹកប្រាក់ ។

សព្វថ្ងៃនេះ មិនដឹងថា ប្រជាពលរដ្ឋប៉ុន្មានរយនាក់ទេដែលរងគ្រោះដោយមិនដឹងខ្លួន ដោយសារតែលោក តុល សារិន ចុះហត្ថលេខាផ្ទេរកម្មសិទ្ធិ បំពានលើលិខិតទប់ស្កាត់របស់ក្រុមហ៊ុន ASK តាមចំណាររបស់សម្ដេចតេជោ ហ៊ុន សែន បញ្ចប់វិវាទ និងបញ្ចប់ធ្វើជាតំណាង ជាមួយនិងឯកឧត្ដម ញឹក ប៊ុនឆៃ ។

មហាជនមានការងឿងឆ្ងល់ថា មូលហេតុអ្វី បានជាលោកតុល សារិន មេឃុំអូបីជាន់ ដែលមិនមែនជាមេឃុំជាប់ឆ្នោត អាចធ្វើមេឃុំបាន តើស្រុកខ្មែរប្រហែលមានតែម្នាក់ទេមើលទៅ ទាំងដែលមេភូមិ អនុភូមិ និងស្ថាប័នកងកម្លាំងនៅក្នុងឃុំអូរបីជាន់ទាំងមូល ប្ដឹងអន្តរាគមន៍ទៅសាលាខេត្ដបន្ទាយមាជ័យ ក៏គ្មានប្រសិទ្ធភាពដែរ ដែលសព្វថ្ងៃនេះ មានពលរដ្ឋរងគ្រោះចូលទៅក្នុងវិវាទដីធ្លីច្រើនណាស់ដោយមិនដឹងខ្លួន។

បើយោងទៅលើពាក្យស្នើសុំផ្លាស់ប្ដូរលោក តុល សារិន ខ្ញុំបាទយើងខ្ញុំទាំងអស់គ្នាជាមេភូមិ ព្រមទាំងកងកម្លាំងឈរជើង និងស្ថាប័នមួយចំនួន នៃឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សូមគោរពជូនអភិបាលនៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ កម្មវត្ថុ ៖ ស្ដីពីការ ស្នើសុំផ្លាស់ប្ដូរលោក តុល សារិន ដែលជាមេឃុំ មិនមែនជាប់ដោយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៃឃុំអូរបីជាន់ ដោយដាក់លោក សួង មឿន ដែលជាមេឃុំជាប់ឆ្នោត ធ្វើជាមេឃវិញ ឬក៏ដាក់ក្រុមប្រឹក្សាឃុំផ្សេងទៀត ដែលមិនមែនជាលោក តុល សារិន ៕ ដោយ គេហទំព័រ ស្រទាប់យុវវ័យ( ប៉ែន នួន)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃា​ត់ខ្លួនស្ត្រី​ម្នាក់ ពាក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តក្រុមហ៊ុ​នវីរៈប៊ុនថាំ ប្រ​លះគ្នា​ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ាកMG សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)

វីដែអូ